ឯកសារកសិកម្ម
វិធីធ្វើអរម៉ូនពីត្រយោងចេកធ្វើឱ្យដំណាំមានទងផ្លែស្វិត មិនងាយជ្រុះ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់
រូបភាព
ប្រយោជន៍របស់អ័រម៉ូនត្រយោងចេកគឹ ជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។
១.គ្រឿងផ្សំ
– ត្រយោងចេក 3គីឡូក្រាម
– កាកស្ករ 1គីឡូក្រាម
– ទឹកស្អាត 3លីត្រ

២.វិធីធ្វើ
– ចិតត្រយោងចេកជាចំនិតតូចៗ (បើបុកកាន់តែល្អ)

– ដាក់ត្រយោងចេកដែលចិតរួចទាំងនោះក្នុងធុង

– ចាក់កាកស្ករចូលក្នុងធុង

– ច្របល់វាអោយចូលគ្នាសព្វ

– បន្ទាប់មកចាក់ទឹកចូល

– យកឈើកូវារួចគ្របឲ្យជិត

– ទុកដាក់នៅកន្លែងដែលម្លប់ហើយផ្អាប់ទុករយៈពេល7-10ថ្ងៃ
– អំឡុងពេលផ្អាប់ត្រូវបើកកូវា១ថ្ងៃ១ដង

៣.វិធីប្រើ
– បន្ទាប់ពីគ្រប់តាមការកំណត់ហើយគឺត្រងយកតែទឹកវាយកមកប្រើ
– បាញ់រយៈពេល7ថ្ងៃម្តង
– ចំពោះដំណាំស្រូវយើងអាចបាញ់បានចាប់តាំងពីស្រូវផើមរហូតដល់ស្រូវចាស់គ្រាប់។

ប្រភព៖ ផ្សារកសិកម្មយើង – Our Agricultural Market


