ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
*សម្ភារត្រូវមាន៖ ជ្រើសរើសយកគល់ចេកដែលមានអាយុ៧ទៅ៨ខែ កាំបិត លាយល្បាយដី ជីកំប៉ុស អង្កាមដុត និងកំទេចចំបើង ម្រាប់យកមកដាំ និងកំបោរស្លាម្លូជាថ្នាំការពារការកើតផ្សិត។


*វិធីធ្វើ៖
-ពុះគល់ចេកនោះពី ៤ទៅ១០ ចំណិតមើលតាមទំហំគល់ និងត្រូវពុះយកចំកន្លែងដែលមានភ្នែកពន្លក


-បន្ទាប់មកដាក់វាហាលថ្ងៃប្រមាណ ២០ទៅ៣០នាទី
-បន្ទាប់មកដាក់វាជ្រលក់ក្នុងទឹកកំបោរការពារផ្សិត (លាយចូលគ្នាកម្រិត១ភាគ២០នៃទឹក) រយៈពេល ២០នាទី

-រួចដាក់ដាំនៅទីថ្នាលដែលបានរៀបចំរួចដោយដាក់ដីគ្របពីលើកម្រាស់កន្លះតឹក

-រយៈពេល ១៥ទៅ២០ ថ្ងៃវាចាប់ផ្តើមដុះ ហើយយើងអាចជីកយកមកដាំក្នុងថង់

-១០ថ្ងៃក្រោយយើងអាចយកវាទៅដាំបាន។



អត្ថបទដោយ៖ អ៊ាង សុផល្លែត


