ឯកសារកសិកម្ម
រូបភាព
វិធីផ្សំថ្នាំពីធម្មជាតិកំចាត់សត្វស្រឹងបំផ្លាញដំណាំផ្សេងៗ ពិសេសដំណាំស្រូវ៖

គ្រឿងផ្សំ៖
-សំបកដើមប្រេងខ្យល់ ៣គីឡូក្រាម

-ស្លឹកប្រេងខ្យល់ ៥គីឡូក្រាម និងថ្នាំជក់ ៣គីឡូក្រាម។


វិធីធ្វើ៖
-យកធាតុផ្សំទាំង៣មុខនេះ ទៅត្រាំក្នុងពាងដោយប្រើទឹក ១០០លីត្រ
-រក្សាទុកក្នុងរយៈពេល៧ថ្ងៃ ទើបយកទៅប្រើប្រាស់បាន។

វិធីប្រើ៖
-ដងទឹកថ្នាំនេះ បាចលើស្រែដែលមានស្រឹងបំផ្លាញ ដោយប្រើស្ទន់ ឬជក់
-បើប្រើធុងបាញ់ថ្នាំសម្រាប់បាញ់ ត្រូវច្រោះទឹកថ្នាំនេះចំនួន៣ដងឱ្យអស់កករ រួចបាញ់លើកន្លែងដែលមានការបំផ្លាញ

បងប្អូនកសិករក៏អាចសាកល្បងវិធីមួយបែបទៀតដែលប្រើថ្នាំដែលផ្សំពីរុក្ខជាតិ ដើម្បីសម្លាប់ស្រឹងជ្រុង តាមវិធីដូចខាងក្រោម៖
-យកផ្លែម្ទេស ៣០០ក្រាម លាយជាមួយទឹក ៥លីត្រ និងសាប៊ូកន្លះស្លាបព្រា រួចហើយច្របល់ចូលគ្នា
-យកទឹកថ្នាំនេះទៅប្រោះលើកន្លែងដែលបំផ្លាញដោយសត្វល្អិត។

សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត


